khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរៀបចំពិធីសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិត ស្នាក់នៅទាំង៥វត្ត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា រួមជាមួយសាលាអនុគណខណ្ឌឫស្សីកែវ បានរៀបចំពិធីសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិត ស្នាក់នៅទាំង៥វត្ត (១-វត្តឧត្តរាវតី ២-វត្តទួលសន្តិវ័ន្ត ៣-វត្តទួលសុវណ្ណារាម ៤-វត្តញាណរង្សី និង៥-វត្តកោះមេត្តាពោធិវង្ស) ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សរុបចំនួន១៥០អង្គ/នាក់ ស្ថិតនៅវត្តញាណរង្សី។ ក្រោមអធិបតីភាពលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរធម្មការ និងសាសនា និងមតិចូលរួមរបស់អង្គប្រជុំរួចមកលោកជំទាវ បានថ្លែងការកោតសរសើរដល់អ្នកពាក់ព័ន្ធដែលបានខិតខំបំពេញការងារនាពេលកន្លងមក និងសំណូពរអាជ្ញាធរ ជួយសម្រួលធ្វើអត្តសញ្ញាណប័ណ្ណ ដល់គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិតស្នាក់នៅវត្ត និងធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ(ឯ.អ) ដល់ព្រះសង្ឃ ដើម្បីបានទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្តាប់ ប្រគេនបច្ច័យចំនួន៥០០,០០០រៀល និងប្រដាប់តេស្តកូវីដ-១៩ ចំនួន២១ប្រអប់ ដល់ព្រះគ្រូអនុគណខណ្ឌ និងជូនមន្ទីរធម្មការ និងសាសនា ចំនួន៦ប្រអប់ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម យស ផានីត្តា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត​ ធន់ វឌ្ឍនា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជូនពរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ